ប៉ុន្មានថ្ងៃមកនេះដំណឹង Harry Kane ចាកចេញពីក្រុម Spurs គឺកើតមានខ្លាំងមែនទែន ក្រោយពីសាមីខ្លួនបានបញ្ជាក់ថាអនាគតចង់ឈ្នះពានរង្វាន់ធំៗដូចកីឡាករដទៃទៀតដែរ។ក្រុម Real Madrid និង Manchester United ជាក្រុមដែលមានភាគរយច្រើនជាងគេ ដោយសារតែពួកគេបានទាក់ទងខ្សែប្រយុទ្ធអង់គ្លេសនេះតាំងពីរដូវកាលមុនមកម្ល៉េះ។ ដោយឡែកសម្រាប់ក្រុម Spurs វិញ ក្នុងគ្រាវិបត្តិហិរញ្ញវត្ថុដោយសារតែ Covid-19 នេះ ពួកគេក៏ទំនងជាត្រូវលក់ Kane ចេញដែរ។
Spurs បានដាក់តម្លៃខ្លួនកីឡាករម្នាក់នេះទៅហើយ ក្នុងតម្លៃ២០០លានផោន។តែសម្រាប់មិត្តរួមក្រុម Lucas Moura វិញ មើលឃើញថាប្រសិនណាបើ Spurs លក់ខ្សែប្រយុទ្ធខាងលើចេញ នោះពួកគេនឹងសោកស្ដាយមិនខាន។ ក្រុម Spurs មិនងាយរកកីឡាករណាល្អនិងមានសមត្ថភាពដូច Kane ឡើយនាពេលបច្ចុប្បន្ននេះ៕
ប្រភព៖ DailyMail