Eden Hazard ​ជា​កីឡាករ​ញាក់​បាល់​ជោគជ័យ​បំផុត​នៅ World Cup

​បើ​ទោះ​ជា​ចាញ់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មែន ប៉ុន្តែ Eden Hazard ​មាន​អ្វី​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់​គេ ដោយ​ខ្លួន​បាន​ក្លាយ​ជា​កីឡាករ​ញាក់​បាល់​ជោគជ័យ​បំផុត​នៅ World Cup 2018 ​នេះ។

ខ្សែ​បម្រើ​ស្លាប​របស់​បែលហ្សិក រូប​នេះ ​បាន​ក្លាយ​ជា​កីឡាករ​ញាក់​បាល់​បាន​សម្រេច​ច្រើន​ជាង​គេ ដោយ​លើស​ទាំង Lionel Messi ​និង Kylian Mbappe ​ទៅ​ទៀត។ រូបគេ​ទទួល​បាន ៦,៩​ឯ​ណោះ​ដែល​ញាក់​ជោគជ័យ ​ខណៈ​ដែល​អ្នក​ទី​២ គឺ Messi ​មាន​៥,៨ ​ដែល​ជោគជ័យ។ ដោយ​ឡែក​សម្រាប់ Kylian Mbappe ​វិញ​រូបគេ​ទទួល​បាន ៥,៧។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​កំពូល​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ ​ខណៈ​ដែល​នៅ World Cup ​ឆ្នាំ​នេះ រូបគេ​ក៏​បាន​បង្ហាញ​សមត្ថភាព​នោះ​ចេញ​មក​ដែរ។ ​នា​រដូវ​កាល​ថ្មី​ខាង​មុខ Hazard ​អាច​នឹង​ចាកចេញ​ពី Chelsea ​ហើយ ​ក្រោយ​ពី​ខ្លួន​បង្ហើប​ថា​ចង់​ទៅ​លេង​នៅ Real Madrid ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT