Cong Phuong ​ជា​កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្តលីគកំពូលវៀតណាម

ប្រភពកាសែត​ក្នុង​ស្រុកបាននិយាយថា Cong Phuong គឺជាកីឡាករវៀតណាមម្នាក់ដែលទទួលបានប្រាក់ខែខ្ពស់បំផុតក្នុង V-Lerague 1រដូវ​កាល ២០២០ ជាមួយប្រាក់ ១២០ លានដុងក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់រង្វាន់នានានិងប្រាក់ឧបត្ថម្ភនៅ HCMC។ បើប្រៀបធៀបកាលពីមុន នេះជាលើកទីមួយហើយដែលកីឡាករក្នុងស្រុកបានទទួលប្រាក់ខែខ្ពស់បែបនេះនៅក្នុងប្រវត្តិសាស្ត្រ V-League។

ចំនួន​ប្រាក់​ឈ្នួលនេះ​គឺលើស​ប្រាក់ឈ្នួល​វីរុស​ជម្រើស​ជាតិ​វៀតណាម Le Cong Vinhដែល​ធ្លាប់​កាន់​កំណត់​ត្រា​នេះ។ ក្នុងឆ្នាំ ២០១១ អតីតខ្សែប្រយុទ្ធ Le Cong Vinh បានសំរេចចិត្តចាកចេញពីHanoi T&T (បច្ចុប្បន្ន Hanoi FC) ទៅក្លឹបបាល់ទាត់ Hanoi football club ដោយទទួលបានប្រាក់ខែ ៨០ លានដុងក្នុងមួយខែ។

តាមពិត! បើប្រៀបធៀបទៅនឹងកីឡាករបរទេសនៅក្នុង V-League ប្រាក់ខែរបស់ Cong Phuong មិនច្រើន​ជាង​គេនោះ​ទេ។ ទោះយ៉ាងណាក៏​ដោយ! បើ​និយាយ​អំពី​ប្រាក់​ឈ្នួល​ក្នុង​មិត្តរួម​ក្រុមជម្រើស​ជាតិ​វៀតណាម​ទាំង​អស់​រូប​គេ​ទទួល​បាន​ប្រាក់​ច្រើន​ជាង​គេ​ដាច់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT