United ចាំ​មើល​ចម្លើយ​រ៉ាដា​សំខាន់ ៤ រូប​នេះ​សិន បើ​បរាជ័យ ក្លឹប​នឹង​យក Ighalo ពេញថ្លៃ

តាម​របាយការណ៍​ពី Evening Standard បាន​ចុះ​ផ្សាយ​ថា​ក្លឹប​បិសាច​ក្រហម Manchester United កំពុង​សម្លឹង​រង់ចាំ​ការ​ឆ្លើយតប​ពី​សំណាក់​កីឡាករ Harry Kane, Erling Haaland, Moussa Dembele ឬ Timo Werner ជា​មុន​សិន មុន​ធ្វើការ​សម្រេច​ចិត្ត​នៅ​ផ្លូវ​បន្ទាប់​ជាមួយ​នឹង Odion Ighalo។

Ighalo ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​កំពុង​បម្រើ​អាជីព​ឲ្យ​ United នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល ៦ ខែ ហើយ​សាមី​ខ្លួន​ផ្ទាល់​ក៏​អះអាង​ដូច​គ្នា​ថា​នឹង​រង់ចាំ​សំណើ​ធ្លាក់​មក ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង ថា​គួរ​បន្ត​នៅ United ឬ​ត្រូវ​វិល​ទៅ​ទ្រនំ​ណា​មួយ។

ក្រោយ​ផ្លាស់​មក​បិសាច​ក្រហម​បាន​ប៉ុន្មាន​សប្តាហ៍ Ighalo បង្ហាញ​ខ្លួន​បាន ៨ លើក​លើ​ទីលាន និង​រក​បាន ៤ គ្រាប់ រាប់​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់ United រហូត​ដល់​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទទូច​ថា​កាល​ដែល United ហ៊ាន​យក Sanchez ហេតុអ្វី​មិន​ហ៊ាន​យក Ighalo? ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT