ក្លឹប Real Madrid បានចេញសេចក្ដីប្រកាសជាផ្លូវការមួយថា ពួកគេមិនទាន់បានដាក់សំណើណាមួយដើម្បីទិញកីឡាករណាម្នាក់ឡើយ សូម្បីតែ Neymar របស់ក្រុម PSG ។
ក្លឹបបានសរសេរយ៉ាងច្បាស់ថា៖ “យើងសោកស្ដាយ ដែលមានដំណឹងជាច្រើនបានចុះផ្សាយថាក្លឹប Real Madrid បានដាក់សំណើទិញ Neymar ។ Real Madrid ចង់បញ្ជាក់ត្រង់កន្លែងនេះឱ្យច្បាស់ថាយើងមិនទាន់មានគម្រោងទិញយកកីឡាករណាម្នាក់នៅឡើយទេ។ ទំនាក់ទំនងរបស់យើងនិង PSG ល្អ ប៉ុន្តែយើងមិនទាន់សម្រេចចិត្តអ្វីឡើយ”។
បើទោះជាចេញបញ្ជាក់យ៉ាងនេះក្ដី ប៉ុន្តែប្រភពនៅបារាំងបានបញ្ជាក់ថាលោក Florentino Perez ចង់បាន Neymar នៅរដូវកាលនេះ តែខាងក្លឹប PSG មិនព្រមលក់ចេញនោះទេ ដោយត្រូវចាំដល់រដូវកាលក្រោយ។ ហើយតម្លៃនៅរដូវកាលក្រោយនោះ ត្រឹមតែ២២២លានអឺរ៉ូប៉ុណ្ណោះ។
Neymar ផ្លាស់ពីក្រុម Barcelona ទៅលេងនៅ PSG កាលពីរដូវកាលមុន។ ស្ថិតិបង្ហាញថាខ្សែប្រយុទ្ធរូបនេះ នៅតែល្អ ដោយលេងនៅ La Liga បាន២០ប្រកួត រកបាន១៩គ្រាប់ Assists បាន១៣គ្រាប់។ លេងនៅ Champions League ៧ប្រកួត រកបាន៦គ្រាប់ និង Assists ៣គ្រាប់៕ប្រភព៖ DailyMail