UFC 249  ​ត្រូវ​រំសាយ​ចោល​វិញ ក្រោយ​មាន​ការ​ស្នើ​សុំ​ជា​ច្រើន​ភាគី​

​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រុង​ UFC 249 ​ត្រូវ​រំសាយ​ចោល​វិញ​ហើយ ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន Disney ​និង ESPN ​បាន​ស្នើ​សុំ​ឱ្យ​ផ្អាក​ការ​ប្រកួត​នេះ​។

​ការ​ប្រកួត UFC ​នេះ ​មាន​ការ​និយាយ​ជជែក​ជា​ច្រើន ​ព្រោះ​ថា​លោក Dana White ​ដែល​ជា​ប្រធាន​ស្ថាប័ន​នេះ​ចង់​ឱ្យ​មាន​ការ​ប្រកួត​នេះ​កើត​ឡើង ​បើ​ទោះ​ជា​ស្ថានភាព​បច្ចុប្បន្ន​មិន​អំណោយ​ផល​ក៏​ដោយ។ ​លោក White ​ដំបូង​ឡើយ​គ្រោង​ធ្វើ​ការ​ប្រកួត​នេះ ​ដោយ​មិន​មាន​អ្នក​គាំទ្រ ​ដើម្បី​បាន​ឱកាស​បន្ដ​ផ្ទាល់​ឱ្យ​អ្នក​គាំទ្រ​តាម​ផ្ទះ​បាន​ទស្សនា។ តែ​ដោយសារ​មាន​ការ​ស្នើ​សុំ ​និង​និយាយ​ជជែក​ច្រើន​គ្នា​មក ​ពេល​នេះ​លោក​ White ​ក៏​សម្រេច​រំសាយ​ការ​ប្រកួត UFC 249 ​ចោល​ហើយ។

​រំលឹក​ថា UFC ​ជា​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រុង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​មួយ​នៅ​លើ​លោក​នេះ។ ​ក្នុង​ឆ្នាំ​២០២០​នេះ ​ពួកគេ​មាន​៤២ Events ​ជាមួយ​កុងត្រា​លក់​សិទ្ធិ​ផ្សាយ​រហូត​ដល់​៦០៥​លាន​ផោន​ឯ​ណោះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT