Keita ទម្លាយ​ចំណុច​ពិសេស​មួយ​របស់ Klopp ដែល​កីឡាករ​គ្រប់​គ្នា​រមែង​គោរព​ស្រលាញ់

Naby Keita ​បាន​ផ្លាស់​ចេញ​ពី RB Leipzig មក​ចូលរួម​នៅ​ Liverpool កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៨ ជាមួយ​នឹង​ហង្ស​ក្រហម​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ ៥២,៧៥ លាន​ផោន។

ក្រោយ​ឆ្លងកាត់​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Jurgen Klopp ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ បាន​ទម្លាយ​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ជា​ចំណុច​រសើប​របស់ Klopp ហើយ​បាន​ធ្វើ​ឲ្យ​កីឡាករ​ជា​ច្រើន​ចូលចិត្ត​ការ​ដឹកនាំ​របស់​លោក។

Keita និយាយ៖ “ពេល​ខ្ញុំ​មក​ដល់​ដំបូង​ខ្ញុំ​ព្យាយាម​សម្រប​ខ្លួន​ទៅ​ក្នុង​ក្រុម ហើយ Klopp គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ពន្យល់​ខ្ញុំ​គ្រប់​សព្វ​នៅ​លើ​ទីលាន ហើយ​គាត់​ជា​មនុស្ស​ដែល​អាច​ទំនាក់ទំនង​ជាមួយ​អ្នក​រាល់​គ្នា ផ្តល់​ទំនុក​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ក្រុម​ទាំង​មូល”។

ខ្សែ​បម្រើ​រូប​នេះ​បន្ត៖ “ជាង​នេះ​គាត់​ក៏​បាន​បំផុស​ទឹក​ចិត្ត​របស់​យើង​នៅ​លើ​ទីលាន​ថែម​ទៀត​ផង ដោយ​គាត់​តែងតែ​នៅ​សម្រាប់​កីឡាករ​ទាំង​អស់ ប្រដូច​បាន​នឹង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​មួយ​រូប​អ៊ីចឹង​ដែរ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT