ល្អ​ណាស់! ​Bundesliga ​នឹង​ត្រលប់​មក​វិញ​ខែ​ក្រោយ​នេះ​ហើយ​

ក្របខណ្ឌ Bundesliga ​នឹង​ត្រលប់​មក​វិញ​នៅ​ខែ​ក្រោយ​នេះ​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​ក្រុម​ទាំង​អស់​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ​។​លីគ​កំពូល​របស់​អាល្លឺម៉ង់​ខាង​លើ​បាន​ផ្អាក​នៅ​ពាក់​កណ្ដាល​ខែ​មីនា​ឆ្នាំ​២០២០​កន្លង​ទៅ  ក្រោយ​ពី​អាល្លឺម៉ង់​ផ្ទុះ​ខ្លាំង​មេរោគ Covid-19 ​។ ​តែ​ក្រោយ​ពី​បាន​ធូរ​ស្បើយ​ពី​ការ​ឆ្លង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ទើប​ក្លឹប​ទាំង​អស់​អាច​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បាន​វិញ​ខ្លះ​ៗ ​ហើយ​រំពឹង​ថា​នៅ​ខែ​ក្រោយ ​អាច​ចូល​ប្រកួត​វិញ​បាន​ហើយ។

ក្រោយ​ពី​មាន​ការ​ប្រកាស​ពី​លីគ​អាល្លឺម៉ង់​ហើយ ​ក្របខណ្ឌ La Liga ​វិញ ​ក៏​មាន​ដំណឹង​ថា​គ្រោង​នឹង​ប្រកួត​ឡើង​វិញ​នៅ​ខែ​កក្កដា។ តែ​សម្រាប់ Serie A ​និង Premier League ​វិញ ​នៅ​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ​៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT