តាមរបាយការណ៍ពីសារព័ត៌មាន Sports Stadium បានចុះផ្សាយថាកីឡាករ Ivan Rakitic នឹងផ្លាស់ទៅចូលរួមនៅក្លឹបចាស់ Sevilla វិញ ប្រសិនណាការតកុងត្រាថ្មីនៅ Barcelona មិនអាចទទួលបានជោគជ័យទេនោះ។
បុរសសញ្ជាតិក្រូអាតធ្លាប់លេងឲ្យ Sevilla បាន ៣ ឆ្នាំ មុនផ្លាស់មកចូលរួមនៅ Camp Nou ខណៈតម្លៃខ្លួនកាលនោះគឺ Barca ចាយអស់តែ ១៨ លានអឺរ៉ូតែប៉ុណ្ណោះ។ ចំពោះតម្លៃខ្លួនបច្ចុប្បន្នសម្រាប់កីឡាករវ័យ ៣២ ឆ្នាំត្រូវបានគេប្រមើលមើលថាអាចថ្លៃប្រហែល ២៥ លានអឺរ៉ូ។
យ៉ាងណាមិញមានប្រភពខ្លះជឿជាក់ថា Rakitic ក៏នៅតែជាតួឯកសំខាន់សម្រាប់នាយកជាន់ខ្ពស់របស់ក្លឹបនិងអ្នកគាំទ្រទាំងមូល ដែលជាហេតុធ្វើឲ្យការចាកចេញរបស់គេគឺនៅមានភាពស្រពិចស្រពិល។
ប៉ុន្តែរដូវកាល ២០១៩/២០ សម្រាប់ Rakitic គឺត្រឹមបានជាស្រមោលរបស់យុវជនឈុតក្រោយដូចជា De Jong និង Arthur ញាំងឲ្យ Rakitic បង្ហាញខ្លួនទាំងមិនទៀងទាត់ត្រឹម ២១ ប្រកួត និង Assist បាន ៣ លើកគត់៕
ប្រភព៖ BeSoccer