PSG ​សង្ឃឹម​ថា Covid-19 ​អាច​នឹង​ធ្វើ​ឱ្យ Neymar ​និង Mbappe ​បន្ដ​នៅ​ទៀត​

​ក្រុម PSG ​សង្ឃឹម​ថា​មេរោគ Covid-19 ​នេះ ​អាច​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​ពីរ Neymar ​និង Mbappe ​អាច​បន្ដ​លេង​នៅ​បារាំង​ទៀត ​មិន​ចាកចេញ​ទៅ​ណា​។​អំឡុង​ពេល Covid-19 ​កំពុង​ផ្ទុះ​ខ្លាំង​នេះ ​ក្លឹប​បាល់​ទាត់ជា​ច្រើន​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ​ដោយសារ​តែ​ពួកគេ​មិន​មាន​ការ​ប្រកួត ​និង​ផ្អាក​គ្រប់​សកម្មភាព​ទាំង​អស់។ ​ការ​ខាត​បង់​ជា​ច្រើន​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ការ​ដោះដូរ​កីឡាករ​ខាង​មុខ​មិន​អាច​មាន​ច្រើន​នោះ​ទេ។ ​

ដូច្នេះ​កីឡាករ​ថ្លៃ​ៗ​អាច​នឹង​ត្រូវ​លេង​បន្ដ​នៅ​ក្លឹប​ចាស់​ដដែល ព្រោះ​ក្លឹប​ទាំង​អស់​មិន​ហាន​ប្រាក់​រាប់​រយ​លាន​ផោន ដើម្បី​ទិញ​ដូរ​ឡើយ។កត្ដា​នេះ​ហើយ បាន​ជា PSG ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា Neymar ​និង Mbappe ​របស់​ខ្លួន ​នឹង​មិន​ត្រូវ​បាន​ក្លឹប​ណា​មួយ​ហាន​ដេញ​ថ្លៃ​ដល់ ដើម្បី​ទិញ​យក​ឡើយ។ ​តម្លៃ​ខ្លួន​របស់​កីឡាករ​២​នាក់​នេះ ​មិន​តិច​ជាង​៣០០​លាន​ផោន​ឡើយ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT