៥ គូ​សុទ្ធ​តែ​ក្រុម​ Top 5 ត្រូវ​ប៉ះ​គ្នា​ចុង​សប្តាហ៍​នេះ តែ​ត្រូវ​ខកខាន​ដោយសារ COVID-19

ជំងឺ COVID-19 ហាក់​មិន​ទាន់​រក​ឃើញ​ដំណោះស្រាយ​ជា​សញ្ញា​ចុះ​ថមថយ​ទាល់​តែ​សោះ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដូច​ជា​អាល្លឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ និង​អង់គ្លេស។ ករណី​នៃ​អ្នក​ឆ្លង​និង​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​គំហុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ជា​រឿង​សោកស្តាយ​បំផុត​មួយ​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ដែល​ជា​វិស័យ​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ទូទាំង​សកលលោក។ ដោយ​ឡែក​សម្រាប់​ខែ​មេសា​នេះ​ផ្ទាល់ ប្រសិន​គ្មាន​ COVID-19 ​ម្ល៉ោះ​អ្នក​និយម​ស្នេហា​វិស័យ​បាល់ទាត់​ច្បាស់​ជា​សប្បាយ​ភ្នែក​ដាច់​យប់​ជាក់​ជា​មិន​ខាន។

ក្នុង​នោះ​មាន ៥ គូ​ពិសេសៗ ដែល​ត្រូវ​លេង​នៅ​ចុង​សប្តាហ៍​នេះ តាម​ការ​កំណត់​ពី​ដំបូង ប៉ុន្តែ​ចុង​ក្រោយ​ត្រូវ​ខកខាន​ទាំង​ស្រុង ដោយសារ​ COVID-19៖

  • Dortmund-Bayern (ក្រុម​លេខ ២ ទល់​ក្រុម​លេខ ១) នៅ Bundesliga
  • Sevilla-Barcelona (ក្រុម​លេខ ៣ ទល់​ក្រុម​លេខ ១) នៅ LaLiga
  • Lazio-AC Milan (ក្រុម​លេខ ២ ទល់​ក្រុម​លេខ ៧) នៅ Serie A
  • Real Sociedad-Real Madrid (ក្រុម​លេខ ៤ ទល់​ក្រុម​លេខ ២) នៅ LaLiga
  • Man City-Liverpool (ក្រុម​លេខ ២ ទល់​ក្រុម​លេខ ១) នៅ Premier League
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT