Haaland ច្បាស់​នឹង​បន្ត​ឈរ​ជើង​នៅ Dortmund ទោះ Madrid&Utd ស្ល​ឈាម​ចង់​បាន

តាម​របាយការណ៍​ពី​សារព័ត៌មាន Sport Bild បាន​ចុះ​ផ្សាយ​ថា​អនាគត​របស់ Erling Haaland គឺ​ច្បាស់​ថា​នឹង​បន្ត​ឈរ​ជើង​នៅ​ក្លឹប Borussia Dortmund ​ពោល​គ្មាន​ការ​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ​ឡើយ។

Haaland កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​កំពូល ២ រួម​មាន Real Madrid និង Manchester United ​ដែល​សម្លឹង​ចង់​បាន​កីឡាករ​សញ្ជាតិ​ន័រវែស​រូប​នេះ​ជា​ខ្លាំង។ តាម​ប្រភព​បាន​សង្កត់​ធ្ងន់​ថា​យុវជន​វ័យ ១៩ ឆ្នាំ​នឹង​បន្ត​ឈរ​ជើង​ហួស​រដូវ​ក្តៅ​ឆ្នាំ​នេះ​ថែម​ទៀត ​ខណៈ​ដែល​កុងត្រា​នៅ​ក្លឹប​ថ្មី​ក្រោយ​ផ្លាស់​ចេញ​ពី Salzburg របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ ឯ​ណោះ។

បញ្ជាក់​ថា​នៅ ១១ ប្រកួត​សរុប​គ្រប់​ក្របខ័ណ្ឌ​ឲ្យ​ Dortmund ​រយៈ​ពេល​ជាង​ប៉ុន្មាន​ខែ​មក​នេះ Haaland ​រក​បាន ១២ គ្រាប់​និង Assist ១ លើក​ហើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT