Rodrygo ​ឈ្នះ​ពាន​កីឡាករ​ល្អ​ក្មេង​បំផុត​នៅ​លើ​លោក​នេះ​

​ខ្សែ​ប្រយុទ្ធ Rodrygo ​របស់​ក្រុម Real Madrid ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ក្មេង​ល្អ​បំផុត​នៅ​លើ​លោក​នេះ ​ដែល​បាន​បោះ​ឆ្នោត​ដោយ​ក្រុម​អ្នក​កាសែត​នានា​។

ពាន​រង្វាន់​នេះ​ដែរ ​បាន​កំណត់​អាយុ​កីឡាករ​ត្រូវ​គិត​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០០១​មក។ ​ក្នុង​នោះ Rodrygo ​របស់​ក្រុម Rela Madrid ​និង Ansu Fati ​របស់​ក្រុម Barcelona ​គឺ​ជា​បេក្ខភាព​នាំ​មុខ​គេ​។ ​តែ​ក្រោយ​ពី​ការ​ជជែក​វែកញែក​គ្នា​ជា​ច្រើន​មក ​ជា​លទ្ធផល​កីឡាករ​ប្រេស៊ីល​ដែល​ទើប​ផ្លាស់​មក​ក្រុម​អធិរាជ​ស បាន​ឈ្នះ​ពា​នរង្វាន់​ខាង​លើ ​ក្លាយ​ជា​កីឡាករ​ក្មេង​ល្អ​បំផុត​នៅ​លើ​លោក​នេះ​។

​ដោយ​ឡែក​សម្រាប់​កីឡាករ​២​នាក់​ទៀត​ដែល​បាន​ចូល​ក្នុង​តំបន់ Top4 ​ដែរ​នោះ​ក៏​សុទ្ធ​តែ​ជា​កីឡាករ Real Madrid ​ដែរ។ ទាំង​ពីរ​នាក់​នោះ​គឺ ​Reinier Jesus ​និង Take Kubo ។ ​កាល​ពី​ឆ្នាំ​មុន អ្នក​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​គឺ Sancho ​របស់​ក្រុម Dortmund ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT