Rio Ferdinand ​ប្រាប់​ឲ្យ​ United ទិញ​ចូល​ម្នាក់​នេះ​ភ្លាម​ទៅ បើ Pogba គេ​ចង់​ចាកចេញ

អតីត​វីរបុរស​នៅ​តំណែង​ការពារ​របស់​ក្លឹប Manchester United គឺ​លោក Rio Ferdinand ​បាន​បង្ហាញ​ការ​យល់​ឃើញ​ចំៗ​ថា​ប្រសិន Paul Pogba ចង់​ចាកចេញ​ទៅ លោក​សូម​ណែនាំ​ឲ្យ​ក្លឹប​គួរ​លៃលក​នាំ​យក​កីឡាករ​របស់​ At Madrid មួយ​រូប​ចូល។

Pogba បាន​ល្ហិចល្ហៀង​ថា​ចង់​ចាកចេញ​ពី Old Trafford តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ​មក​ម្ល៉េះ ដោយ​មាន​ទ្រនំ ២ រង់ចាំ​ស្វាគមន៍​គេ រួម​មាន Real Madrid និង Juventus ​ដោយ​តម្លៃ​ខ្លួន​បច្ចុប្បន្ន​ល្ហិចល្ហៀង​ថា​ធ្លាក់​មក​ក្រោម ៥០ លាន​អឺរ៉ូ​ទៅ​ទៀត។

ក្រឡេក​ទៅ​មើល​ការ​យល់​ឃើញ​របស់ Ferdinand បាន​និយាយ​តាម​រយៈ​ការ​ Live លើ Instagram ថា៖ “ខ្ញុំ​មិន​ចង់​ឲ្យ Pogba ចាកចេញ​ទេ តែ​ប្រសិន​គេ​ត្រូវ​ទៅ​ពិត​មែន​នោះ ខ្ញុំ​នឹង​ជ្រើសរើស​យក Saul Niguez មក​ជំនួស ត្បិត​មិន​ដូច​គ្នា តែ​គេ​ក៏​នៅ​តែ​ជា​កីឡាករ​កំពូល​មួយ​រូប​ដែរ”។

លោក​បន្ថែម៖ “ខ្ញុំ​ពេញ​ចិត្ត Saul Niguez យូរ​ហើយ ដោយ​គេ​ជា​ប្រភេទ​កីឡាករ​ជំនាញ​ជើង​ឆ្វេង ខាង​ពូកែ​លេង​ចិត្ត​ត្រជាក់ និង​អាច​រក​គ្រាប់​បាល់​បាន​ផង​ដែរ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT