Ferdinand ថា Sancho ​បើ​ជ្រើស​យក​ក្លឹប​កំពូល​នេះ ដឹង​តែ​មិន​បាន​លេង​ពេញ​ជើង​ទេ

និយាយ​ទាំង​មិន​លាក់លៀម​លោក​ Rio Ferdinand បាន​បង្ហាញ​ការ​ណែនាំ​ទៅ​កាន់ Jadon Sancho កុំ​ឲ្យ​ទៅ​ចូលរួម​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool ឲ្យ​សោះ ព្រោះ​ដឹង​ច្បាស់​ថា​យុវជន​សញ្ជាតិ​អង់គ្លេស​នឹង​ពុំ​បាន​បង្ហាញ​ខ្លួន​នៅ​ជម្រើស ១១ រូប​ដំបូង​ពេញ​ជើង​នោះ​ទេ។

Sancho បច្ចុប្បន្ន​ល្ហិចល្ហៀង​ថា​មាន​តាំង​ពី Chelsea/Man Utd/Liverpool និង PSG ជា​ដើម កំពុង​ចង់​បាន​រូប​គេ ហើយ​ក្នុង​ចំណោម​នោះ​លោក Ferdinand ​បាន​ណែនាំ​ឲ្យ​បដិសេធ​ហង្ស​មួយ​ហើយ។

លោក Ferdinand និយាយ​លើ Instagram Q&A ថា៖ “ល្អ​ដូច Jadon Sancho នេះ ខ្ញុំ​គិត​ថា​គេ​មិន​សម​ចូលរួម​ជាមួយ Liverpool នៅ​ពេល​នេះ​ទេ ​ព្រោះ​តំបន់​ប្រយុទ្ធ​ទាំង​បី​របស់​ហង្ស​គេ​កំពុង​ល្អ​ខ្លាំង​ហើយ តែ​អ្នក​អាច​ទៅ​បំបែកបំបាក់​បាន​ដោយ​របៀប​ណា”។

រំឭក​ថា Sancho ​នៅ Bundesliga លេង​ឲ្យ Dortmund នា​រដូវ​កាល ២០១៩/២០ នៅ ២៣ ប្រកួត​សរុប រក​បាន ១៤ គ្រាប់​និង Assist ១៥ លើក​ហើយ ខណៈ​នៅ UCL មុន​ធ្លាក់​ក្រោម​ថ្វី​ជើង PSG ក៏​រក​បាន ២ គ្រាប់​ផង​ដែរ៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT