សួរនាំ​ជម្រើស ១១ រូប​ល្អ​ដាច់​គេ Mourinho ប្រាប់​ភ្លែត តែ​គ្មាន​កូន​មាន់​ Spurs សូម្បី​ម្នាក់

លោក Jose Mourinho ថ្មីៗ​នេះ​ត្រូវ​បាន​សារព័ត៌មាន Marca សួរនាំ​អំពី​ការ​យល់​ឃើញ​នូវ​ជម្រើស​ ១១ ល្អ​ដាច់​គេ​នៅ​ប្រវត្តិសាស្រ្ត​បាល់ទាត់​ពិភពលោក ហើយ​ចម្លើយ​ដ៏​ភ្ញាក់ផ្អើល​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​គឺ​ឆ្លើយ​ទាំង​មិន​ស្ទាក់ស្ទើរ ដោយ​គ្មាន​កូន​ក្រុម​នៅ Tottenham សូម្បី​តែ​ម្នាក់។

ជម្រើស ១១ រូប​ដែល​ល្អ​បំផុត​ក្នុង​ការ​យល់​ឃើញ​របស់ Jose Mourinho មាន​ដូច​ជា៖ Cech; Zanetti, Terry, Carvalho, Gallas; Makelele, Lampard, Ozil, Hazard; Ronaldo, Drogba។

រំឭក​ថា​ភាគ​ច្រើន​ជា​សមាជិក​នៃ​កីឡាករ​ធ្លាប់​លេង​ឲ្យ Chelsea ​(ខ្លះ​ក៏​ធ្លាប់​លេង​ឲ្យ Spurs បាន​ប៉ុន្មាន​ឆ្នាំ) ដែល​មាន​ដូច​ជា Cech, Terry, Carvalho, Makelele, Lampard, Hazard និង Drogba ជា​ដើម ខណៈ Ozil ជា​កីឡាករ​លេង​ឲ្យ Arsenal រី​ឯ Ronaldo ធ្លាប់​ប្រលូក​នៅ​ទឹកដី Old Trafford៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT