Barcelona ​ផ្ដល់​ម៉ាស់ ​៣​ម៉ឺន​ទៅ​ជួយ​ដល់​រដ្ឋបាល​កាតាឡាន់​

​ក្រុម FC Barcelona ​បាន​ផ្ដល់​ម៉ាស់​ចំនួន​៣​ម៉ឺន ​ទៅ​ជួយ​ដល់​រដ្ឋបាល​តំបន់​កាតាឡាន់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​។​ម៉ាស់​ទាំង​អស់​នេះ ​គឺ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​ដៃ​គូ​សហការ​របស់ Barcelona ​ដែល​ជា​ក្រុមហ៊ុន​ Taiping Life Insurance ​របស់​ចិន។ ​វា​មិន​មែន​ជា​ម៉ាស់​របស់​ពេទ្យ​ទេ ប៉ុន្តែ​វា​អាច​ប្រើប្រាស់​បាន​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​វា ​ក្នុង​ការ​ដើរ​ចេញ​ទៅ​ក្រៅ។ ​ក្រុម Barcelona ​ក៏​បាន​បង្កើត​ជា​មូលនិធិ​ជា​ច្រើន​ទៀត ដើម្បី​ចូល​រួម​ជួយ​ដល់​អេស្ប៉ាញ ​ដើម្បី​ទប់​ស្កាត់​មេរោគ Covid-19 ​នេះ​ផង​ដែរ។

​ខណៈ​ដែល​ក្នុង​ក្លឹប​វិញ ​ថ្នាក់​ដឹក​នាំ​កំពុង​ចរចា​និង​រៀប​ចំ ដើម្បី​កាត់​បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ​ខ្លះ​ដើម្បី​ចូល​រួម​ចំណែក​ទ្រទ្រង់​ក្លឹប​ដែល​មាន​បញ្ហា​ហិរញ្ញវត្ថុ​គ្រា​ដែល​មិន​មាន​ការ​ប្រកួត​បែប​នេះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT