ក្រុមកីឡាករ JDT កាត់បន្ថយប្រាក់ខែ​របស់​ខ្លួន​ទុក​លុយ​ជួយក្រសួងសុខាភិបាលប្រយុទ្ធប្រឆាំង កូវីដ១៩

ដើម្បី​ជួយទប់ស្កាត់​និង​កាត​បន្ថយការ​រីករាលដាល​នៃ​វីរុស កូវីដ១៩​ សមាជិករួម​ទាំង​កីឡាកររបស់​ក្លិប  Johor Darul Ta’zim (JDT) Johor Football Club បាន​ដក​ប្រាក់ឈ្នួល​របស់​ខ្លួន​មួយចំណែក​បរិច្ចាគ​ទៅ​មូលនីធិគ្រប់​គ្រង់​គ្រោះមហន្តរាយ​ក្នុងរដ្ឋ Johor (Johor State Disaster Fund)។

ប្រធាន​ក្រុម JOHOR កីឡាករ​ Harris Harun បាន​និយាយ​ក្នុង​ទំព័រហ្វេសបុក​របស់​ក្លិប​ថា៖” ការរាតត្បាតនៃការរីករាលដាលនៃ COVID-១៩ បានធ្វើឱ្យយើងម្នាក់ៗនិងសហគមន៍ត្រូវការធ្វើការរួមគ្នាក្នុងគ្រាលំបាកទាំងនេះ។ ខ្ញុំសង្ឃឹមថាការចូលរួមរបស់យើងនឹងជួយមនុស្សជាច្រើន ហើយខ្ញុំសូមឲ្យអ្នកផ្សេងធ្វើអ្វីៗដែលត្រូវការដើម្បីជួយយើងទាំងអស់គ្នាស្ថានការណ៍ដ៏ខ្មៅងងឹតនេះ។

នេះ​មិន​មែន​ជា​លើក​ដំបូង​គេ​ដែល JDT ​បានផ្តល់ជំនួយដូចដែលពួកគេធ្លាប់បានចូលរួមជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅ Pahang និង Kelantan ក៏ដូចជាជនរងគ្រោះដោយសារការរញ្ជួយដីនៅ Sabah តាមរយៈការផ្តល់ប្រាក់ពី​ការឈ្នះពានរង្វាន់ម៉ាឡេស៊ីខាប់ជាដើម៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT