សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ត្រៀម​៥០០​លាន​អឺរ៉ូ ​ជួយ​ដល់​ក្លឹប​បាល់ទាត់​អំឡុង​ពេល Covid-19 ​នេះ​

សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​ត្រៀម​ប្រាក់​៥០០​លាន​អឺរ៉ូ ​ដើម្បី​ជួយ​ដល់​ក្លឹប​ដែល​កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​តែ​វិបត្តិ​មេរោគ Covid-19 ​នេះ​។​ប្រាក់​នេះ ​នឹង​ជួយ​ដល់​ក្លឹប​ដែល​បាត់​បង់​ចំណូល ដោយសារ​តែ​មិន​មាន​ការ​ប្រកួត​សោះ។ ​យ៉ាងណាមិញ ​ការ​ជួយ​នេះ​គឺ​នឹង​ត្រូវ​យក​មក​វិញ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត ដោយ​ក្លឹប​ដែល​ស្នើ​យក​ប្រាក់​ប្រើប្រាស់ ​នឹង​ត្រូវ​បង់​បន្តិច​ម្ដង​មក​វិញ​ក្នុង​ពេល​៥​ឆ្នាំ​។ ​ក្លឹប​បាល់ទាត់​តូច​ៗ​ក៏​អាច​ស្នើ​យក​ប្រាក់​នេះ​ដែរ ប៉ុន្តែ​បាន​ខ្ពស់​បំផុត​ត្រឹម​តែ​៤​លាន​អឺរ៉ូ​ប៉ុណ្ណោះ។

អេស្ប៉ាញ​ក៏​មិន​ខុស​ពី​អ៊ីតាលី​ឡើយ ពោល​គឺ​មិន​ទាន់​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​អ្នក​ផ្ទុក​មេរោគ Covid-19 ​នៅ​ឡើយ​ទេ។ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ជាង​៤​ពាន់​នាក់ ​ក្លាយ​ជា​ប្រទេស​ទី​២​មាន​អ្នក​ស្លាប់​ច្រើន​ជាង​ចិន។ ​ដោយ​ប្រទេស​ទី​មួយ​នោះ គឺ​អ៊ីតាលី​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT