កីឡាករ ១០ រូប​កើប​ប្រាក់​ចំណូល​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ មាន​ម្នាក់​លេង​នៅ​ក្លឹប​តំបន់​អាស៊ី

តើ​អ្នក​ដឹង​ទេ កីឡាករ​រូប​ណា​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំ? បើ​ផ្អែក​តាម​របាយការណ៍​គិត​ត្រឹម​ពេល​ចុង​ក្រោយ​ នោះ​គឺ Lionel Messi និង Cristiano Ronaldo ជា​កីឡាករ​ ២ រូប​គត់​រក​បាន​លើស ១០០ លាន​អឺរ៉ូ/ឆ្នាំ។

ក្នុង​នោះ​មាន​ដូច​ជា Lionel Messi ​រក​បាន ១៣១ លាន​អឺរ៉ូ/ឆ្នាំ, Cristiano Ronaldo ​រក​បាន ១១៨ លាន​អឺរ៉ូ/ឆ្នាំ, Neymar ​រក​បាន ៩៥ លាន​អឺរ៉ូ/ឆ្នាំ, Gareth Bale រក​បាន ៣៨ លាន​អឺរ៉ូ/ឆ្នាំ, Antoine Griezmann ​រក​បាន ៣៨ លាន​អឺរ៉ូ/ឆ្នាំ, Eden Hazard ​រក​បាន ៣៨ លាន​អឺរ៉ូ/ឆ្នាំ។

ដោយ​ឡែក​ក៏​មាន​កីឡាករ​មួយ​រូប​លេង​នៅ​ក្លឹប​ក្នុង​តំបន់​អាស៊ី នោះ​គឺ Andres Iniesta ដែល​លេង​ឲ្យ Vissel Kobe នៅ​ប្រទេស​ជប៉ុន រក​បាន ៣៤ លាន​អឺរ៉ូ/ឆ្នាំ, Raheem Sterling ​រក​បាន ៣៣ លាន​អឺរ៉ូ/ឆ្នាំ, Robert Lewandowski ​រក​បាន ២៩ លាន​អឺរ៉ូ/ឆ្នាំ និង Kylian Mbappe ​រក​បាន ២៧ លាន​អឺរ៉ូ/ឆ្នាំ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT