ឪពុក Jovic ​៖​បើ​គាត់​ត្រូវ​ជាប់​គុក ​គាត់​នឹង​ទៅ​មិន​ខាន​

​Jovic ​បាន​ល្មើស​ច្បាប់​ចាកចេញ​ពី​ផ្ទះ  ដើម្បី​ទៅ​ចូល​រួម​ពិធី​ខួប​កំណើត​មិត្ត​ស្រី​របស់​ខ្លួន ​ទាំង​ដែល​រូបគេ​ត្រូវ​នៅ​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​សិន​។អាជ្ញាធរ​ប្រទេស​សែប ​បាន​អះអាង​ថា​កីឡាករ Real Madrid ​ម្នាក់​នេះ បាន​ចាកចេញ​ពី​ផ្ទះ​កន្លែង​ដែល​រូបគេ​ត្រូវ​នៅ​ដោយ​ឡែក​១៤​ថ្ងៃ​សិន ​ដើម្បី​មាន​ឱកាស​បាន​ជប់លៀង​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន។ ​ការ​ល្មើស​ច្បាប់​នេះ ​គេ​មិន​ទាន់​ច្បាស់​ថា​រូបគេ​នឹង​ត្រូវ​ពិន័យ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បើ​តាម​សម្ដី​របស់​ឪពុក​របស់​គេ​វិញ បញ្ជាក់​ថា​ទោះ​ពិន័យ​យ៉ាង​ណា​ក៏​កូន​ប្រុស​ខ្លួន​ព្រម​ទទួល​ដែរ។

​លោក Milan Jovic ​ដែល​ជា​ឪពុក​របស់ Luka Jovic ​បាន​និយាយ​ថា​៖ “គាត់​ធ្វើ​តេស្ដ​២​ដង​នៅ​អេស្ប៉ាញ ​ហើយ​លទ្ធផល​អវិជ្ជមាន​ទាំង​ពីរ។ ហេតុ​នេះ​ហើយ ទើប​គាត់​មក​សែប ​ដើម្បី​បាន​ចូល​រួម​ខួប​កំណើត​មិត្ត​ស្រី​ខ្លួន។ ​ហើយ​ឥឡូវ​នេះ គាត់​ត្រូវ​ជាប់​ទោស ​ប៉ុន្តែ​ទោស​នោះ ទោះ​ជា​ធ្ងន់​យ៉ាង​ណា​ក៏​រូបគេ​ទទួល​ដែរ ​ទោះ​ត្រូវ​ជាប់​គុក​ក៏​ដោយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT