Barcelona ​សម្លឹង​ឃើញ Martinez ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ដែល​ខ្លួន​ចង់​បាន​

​ក្រុម FC Barcelona ​ចង់​ធ្វើ​ការ​ដោះដូរ ថែម​លុយ ​ដ៏​ធំ​មួយ​នៅ​រដូវ​កាល​ដោះដូរ​ខាង​មុខ​នេះ ដោយ​ពួកគេ​ចង់​បញ្ចេញ Dembele ​និង Coutinho ​ដើម្បី​យក​បាន Neymar ​និង Martinez។

ក្រុម​អ្នក​មាន​បុណ្យ ​គិត​ថា​កីឡាករ​ទាំង​ពីរ​នាក់​របស់​គេ Dembele ​និង Coutinho ​គឺ​អាច​ល្មម​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​ដោះដូរ​ហើយ។ ​Barcelona ​ចង់​បាន Martinez ​ពី​ក្រុម Inter Milan ​នា​រដូវ​កាល​ខាង​មុខ​នេះ ​ដោយ​ពួកគេ​នឹង​យក Coutinho ​ដើម្បី​ធ្វើ​ជា​ធ្នាក់​ និង​មាន​បន្ថែម​លុយ​មួយ​ចំនួន​ទៀត។ ​ស្រប​ពេល Neymar ​វិញ ​ក្រុម​នៅ​អេស្ប៉ាញ​ខាង​លើ​នៅ​ចង់​បាន​ដដែល ​ប៉ុន្តែ​លើក​នេះ គឺ​ពួកគេ​យក Dembele ​កីឡាករ​បារាំង​ទៅ​ដោះដូរ។

​មិន​ត្រឹម​២​នាក់​ខាង​លើ​នេះ​ទេ ​ដើម្បី​បាន Neymar ​និង Martinez ​ប្រសិន​បើ​ក្លឹប PSG ​និង Inter Milan ​ត្រូវ​ការ​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម Barcelona ​ក៏​ក្លឹប​ដែល​ដឹក​នាំ​ដោយ​លោក Setien ​ជា​អ្នក​ចាត់ការ​នេះ ​អាច​នឹង​ព្រម​ធ្វើ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT