Juve រង​ការ​ប្រជែង​ពី PSG/Man City លើ​ការ​ដណ្តើម​យក​កីឡាករ​បារាំង​មួយ​រូប

តាម​របាយការណ៍​ពី Corriere dello Sport ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Juventus ​បាន​នឹង​កំពុង​រង​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ដោះដូរ​ជាមួយ​នឹង​ក្លឹប​បារាំង PSG និង​ក្លឹប​អង់គ្លេស Man City ក្នុង​ការ​ដណ្តើម​យក​កីឡាករ Houssem Aouar របស់​ក្លឹប Lyon។

សេះ​បង្កង់​ Juve ​បាន​សម្លឹង​ឃើញ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​យូរ​ណាស់​មក​ហើយ ដោយ​កន្លង​ទៅ​ប្រធាន​ក្លឹប​លោក Jean-Michel Aulas ក៏​ធ្លាប់​បង្ហើប​ថា​ក្លឹប​អាច​នឹង​ពិចារណា​លក់​ចេញ Aouar ឲ្យ​ទៅ​ក្លឹប​យក្ស​នៅ​អ៊ីតាលី។

យ៉ាងណាមិញ​មក​ទល់​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ក្លឹប ២ ផ្សេង​ទៀត​ដូច​បញ្ជាក់​ខាង​លើ ក៏​ចាប់​អារម្មណ៍​លើ​យុវជន​ឆ្នើម​វ័យ ២១ ឆ្នាំ​រូប​នេះ​ដូច​គ្នា ហើយ​តម្លៃ​ចរចា​អាច​ជា​ប្រហែល​ខ្ទង់ ៧០ លាន​អឺរ៉ូ។

រំឭក​ថា​ខ្សែ​បម្រើ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ៣៣ ប្រកួត​សរុប​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​ឲ្យ Lyon ​រដូវ​កាល​នេះ ហើយ​រក​បាន ៨ គ្រាប់​ហើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT