Man Utd ​ចាប់​អារម្មណ៍​ទិញ​យក​ខ្សែ​ការពារ Barcelona ​ម្នាក់​

​ក្រុម​បិសាច​ក្រហម Manchester United ​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​ Samuel Umtiti ​របស់​ក្រុម FC Barcelona ​ហើយ​អាច​នឹង​ដេញ​ថ្លៃ​យក​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ ​បាន​ចូល​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ច្រើន​រដូវ​កាល​មក​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ធានា​បាន​កៅអី​ជម្រើស​១១​នាក់​ដំបូង​នៅ​ឡើយ​ទេ។ ​មាន​ប្រភព​បាន​បញ្ជាក់​ថា​ក្លឹប Barcelona ​ក៏​ចង់​បញ្ចេញ​រូបគេ​ក្នុង​ពេល​ឆាប់​ៗ​ដែរ ដើម្បី​យក​កៅអី​ស្វែង​រក​កីឡាករ​ថ្មី​ទៀត។

​ក្នុង​ឱកាស​នោះ ​ក្រុម​បិសាច​ក្រហម Manchester United ​កំពុង​ត្រៀម​ប្រាក់​សម្រាប់​ដេញ​ថ្លៃ​យក​កីឡាករ​បារាំង​នេះ​។ ​គេ​រំពឹង​ថា​នឹង​យក​បាន​ក្នុង​តម្លៃ​មិន​ខ្ពស់​ពេក​នោះ​ទេ ​ព្រោះ​ក្រុម Barcelona ​ផ្ទាល់​ក៏​ចង់​លក់​រូបគេ​ចេញ​ដែរ។ ​ការ​ចង់​បាន​តំបន់​ការពារ​បន្ថែម​នេះ ​គឺ​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​ចង់​ពង្រឹង​បន្ថែម​ទៀត ​លើ​តំបន់​ការពារ ​ដែល​បច្ចុប្បន្ន​នៅ​មាន​ចំណុច​ខ្វះខាត​នៅ​ឡើយ៕ប្រភព៖ Dailymail



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT