សណ្ឋាគារ Ronaldo ​បដិសេធ​រឿង​ធ្វើ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ Covid-19 ​

​កាល​ពី​ម្សិលមិញ​នេះ ​មាន​ដំណឹង​ថា​សណ្ឋាគារ The Pestana CR7 ​ត្រូវ​បាន Ronaldo ​យក​ទៅ​ធ្វើ​ជា​កន្លែង​សម្រាប់​ជួយ​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ហើយ​ថែម​ទាំង​ចេញ​ថ្លៃ​ប្រាក់​ខែ​ពេទ្យ​ដែល​មក​ធ្វើ​ការ​នៅ​កន្លែង​នេះ​ថែម​ទៀត។

​ដោយសារ​តែ​រឿង​នេះ​​មាន​ការ​ចែក​រំលែក​ច្រើន​ខ្លាំង​មែនទែន​ទៅ ​ពេល​នេះ​ភាគី​ខាង​សណ្ឋាគារ​ដែល​មាន​ទីតាំង​នៅ​ក្រុង ​Lisbon ​ប្រទេស​ព័រទុយហ្គាល់​បាន​ចេញ​មុខ​មក​បដិសេធ​ហើយ។ ​ពួកគេ​បាន​បញ្ជាក់​ថា​មិន​មាន​ទទួល​ដំណឹង​ពី Ronaldo ​ដើម្បី​ផ្លាស់​ប្ដូរ​ទៅ​ជា​មន្ទីរពេទ្យ​អ្វី​នោះ​ទេ ​ហើយ​ពួកគេ​ក៏​បាន​បន្ថែម​ទៀត​ថា ​សណ្ឋាគារ ​ក៏​មិន​អាច​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យ​បាន​ដែរ។

រំលឹក​ថា​នៅ​ប្រទេស​ព័រទុយហ្គាល់ ​បច្ចុប្បន្ន​នេះ​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​ចំនួន​១៦៩​នាក់ ​និង​មិន​មាន​ករណី​ស្លាប់​នោះ​ទេ។ ​សាលា​រៀន ​និង​កន្លែង​កម្សាន្ត​ក្នុង​ប្រទេស​នេះ  បាន​ប្រកាស​បិទ​ទ្វា​កាល​ពី​ម្សិលមិញ​នេះ​ផង​ដែរ៕ប្រភព៖ Thesun


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT