ប្រធាន​ក្រុម Napoli ​បរិច្ចាគ​ប្រាក់​១១​ម៉ឺន​ដុល្លារ ​ជួយ​មន្ទីរពេទ្យ​ប្រយុទ្ធ​ប្រឆាំង Covid-19 ​

 

​Lorenzo Insigne ​ប្រធាន​ក្រុម Napoli ​បាន​បរិច្ចាគ​ប្រាក់​១១​ម៉ឺន​ដុល្លារ ​ដល់​មន្ទីរពេទ្យ​នៅ​ប្រទេស​អ៊ីតាលី ​ដើម្បី​ចូល​រួម​ជា​កម្លាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​ឆ្លង Covid-19 ។

​នៅ​ប្រទេស​អ៊ីតាលី​បច្ចុប្បន្ន​នេះ ​មាន​អ្នក​ឆ្លង​សរុប​ជិត​២​ម៉ឺន​នាក់​ទៅ​ហើយ ខណៈ​ដែល​អ្នក​ស្លាប់​វិញ​មាន​ចំនួន​ជាង​១​ពាន់​នាក់។ ​កត្តា​ឆ្លង​ច្រើន​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ៊ីតាលី​បិទ​ប្រទេស​ទាំង​មូល ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល ​និង​លីគ​បាល់ទាត់​អង់គ្លេស​វិញ​ក៏​ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០២០​ផង​ដែរ ទើប​អាច​ប្រកាស​ម្ដង​ទៀត​ថា​ត្រូវ​បន្ដ​ឬ​យ៉ាង​ណា។

​ដើម្បី​ជា​ចំណែក​មួយ​ជួយ​ក្រុម​ក្រុម​ការងារ​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺ ​កីឡាករ Lorenzo Insigne ​ដែល​ជា​ប្រធាន​ក្រុម Napoli ​ក៏​បាន​ជួយ​ជា​ប្រាក់​១១​ម៉ឺន​ដុល្លារ​ផង​ដែរ។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​បង្ហោះសារ​ទៀត​ថា​៖ “ខ្ញុំ​ស្នើ​ឱ្យ​អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ យើង​មិន​ចេញ​ក្រៅ ​ដូច្នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​នេះ​​ទាំង​អស់​គ្នា”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT