Arteta ​បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន ​ក្រោយ​ឆ្លង Covid-19 ​

​លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ។

​អ្នក​ចាត់ការ​វ័យ​ក្មេង​រូប​នេះ ​បាន​បញ្ជាក់​បច្ចុប្បន្នភាព​របស់​ខ្លួន​ថា​៖ “អរគុណ​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​អ្នក​គ្រប់​គ្នា។ ពេល​នេះ ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ហើយ។ យើង​ត្រូវ​ឆ្លង​កាត់​វា ​ការពារ​មនុស្ស​ដទៃ​ទៀត​ជុំ​វិញ​ខ្លួន​យើង យើង​នឹង​ឆ្លង​កាត់​វា​ទាំង​អស់​គ្នា។ ​PL ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​សម្រេច​ចិត្ត​ផ្អាក​ការ​ប្រកួត​រហូត​ដល់​ខែ​ក្រោយ”។

​រំលឹក​ថា​មិន​ត្រឹម​តែ​លោក Arteta ​ម្នាក់​ទេ​ដែល​ឆ្លង​មេរោគ ​កីឡាករ Chelsea ​ម្នាក់​ក៏​បាន​ឆ្លង​មេរោគ​នេះ​ដូច​គ្នា។ ខណៈ​ដែល​កីឡាករ​នៅ​ក្លឹប​ដទៃ​ទៀត​ជា​ច្រើន ​កំពុង​តាមដាន​សុខភាព​ដែរ ​ក្រោយ​ពី​មាន​អាការៈ​មិន​ស្រួល​ខ្លួន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT