កីឡាករ​ក្រុម Sampdoria ​៤​នាក់​ទៀត ​ឆ្លង Covid-19 ​

​កីឡាករ​របស់​ក្រុម Sampdoria ​៤​នាក់​ទៀត ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ខណៈ​ដែល​លីគ​របស់​ប្រទេស​អ៊ីតាលី​បាន​សម្រាក​ទៅ​ហើយ។

​កីឡាករ​ទាំង​៤​នាក់​នោះ​រួម​មាន ​Omar Colley, Albin Ekdal, Antonio La Gumina ​និង ​Morten Thorsby។ ពួកគេ​ទាំង​៤​នាក់ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​តេស្ដ​វិជ្ជមាន​សម្រាប់​មេរោគ Covid-19 ​នេះ ​ហើយ​បច្ចុប្បន្ន​ក្លឹប​ទាំង​មូល​បាន​ផ្អាក​សកម្មភាព​ទាំង​អស់ ​និង​សមាជិក​ត្រូវ​នៅ​ម្នាក់​ឯង​សិន រង់​ចាំ​មើល​លទ្ធផល​តេស្ដ​បន្ដ​ទៀត។

​រំលឹក​ថា​អ៊ីតាលី ​ជា​ប្រទេស​នៅ​អឺរ៉ុប​រងគ្រោះ​ខ្លាំង​ជាង​គេ​បំផុត​ក្រោយ​ពី​ផ្ទុះ​មេរោគ Covid-19 ​នេះ។ ​ពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់​បាន​ស្លាប់ ​និង​ជាង​១​ម៉ឺន​នាក់​ទៀត​កំពុង​ផ្ទុក​មេរោគ​នេះ៕ប្រភព៖ Marca

  • កីឡាករ​ក្រុម Sampdoria ​៤​នាក់​ទៀត ​ឆ្លង Covid-19 ​