Mbappe ​មិន​ស្រួល​ខ្លួន ​កំពុង​ធ្វើ​តេស្ដ​រក Covid-19 ​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​កំពុង​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​ដែរ ​ក្រោយ​ពី​រូបគេ​មាន​អាការៈ​មិន​ស្រួល​ខ្លួន ​ឈឺ​ខ្លួន​គ្រប់​កន្លែង​។

​កីឡាករ​វ័យ​២១​ឆ្នាំ​ខាង​លើ​នេះ ​មិន​បាន​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​នោះ​ទេ ​ក្រោយ​ពី​រូប​គេ​បាន​ប្រាប់​ទៅ​ក្រុម​គ្រូ​ពេទ្យ​ក្លឹប​ថា​មិន​ស្រួល​ខ្លួន។ ​បើ​តាម​អាការៈ​របស់​កីឡាករ​បារាំង​នេះ ​បាន​ធ្វើ​ឱ្យ​គ្រូ​ពេទ្យ​តម្រូវ​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 ​ផង​ដែរ។ លទ្ធផល​ធ្វើ​តេស្ដ​លើក​ដំបូង​បញ្ជាក់​ថា​មិន​មាន​ឆ្លង​មេរោគ​ទេ ប៉ុន្តែ​នៅ​ធ្វើ​តេស្ដ​ជា​លើក​ទី​២​ទៀត។

យ៉ាងណាមិញ និយាយ​ពី​ការ​ប្រកួត​វិញ Mbappe ​ទំនង​មិន​អាច​ចូល​លេង​ជួយ​ក្រុម PSG ​ត​ទល់​ជាមួយ​ក្រុម Dortmund ​នៅ​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​២​ឡើយ។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​អ្នក​មាន​បារាំង​បាន​ចាញ់​ក្រុម​នៅ​អាល្លឺម៉ង់​ក្នុង​លទ្ធផល ២-១ ​៕ប្រភព៖ Thesun


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT