Casemiro៖ “ចាញ់ Betis យប់មិញ Real អាច​ប្រឈម​គ្មាន​ពាន​លីគ​កាន់​រដូវ​កាល​នេះ”

Real Madrid បាន​រង​បរាជ័យ​ក្នុង​ដី​របស់ Real Betis នា​លទ្ធផល ២-១ កាល​ពី​យប់​មិញ ដែល​វា​ជា​ការ​ចាញ់​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​និង​ខក​ចិត្ត​ខ្លាំង​បំផុត​សម្រាប់​អ្នក​គាំទ្រ​ក្លឹប​ទាំង​មូល។

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត ទន្ទឹម​នឹង​ការ​បាត់បង់​ ៣ ពិន្ទុ​ដែល​អនុញ្ញាត​ឲ្យ Barca អាច​រំកិល​ទៅ​កំពូល​តារាង ក៏​ត្រូវ​បាន​ខ្សែ​បម្រើ Casemiro ​សង្កត់​ធ្ងន់​ថា​ក្លឹប Real Madrid ប្រឈម​អាច​នឹង​ខកខាន​ការ​ឈ្នះ​ពាន​ក្នុង​លីគ​នា​រដូវ​កាល​នេះ។

Casemiro និយាយ៖ “ពួក​គេ [Betis] លេង​បាន​ល្អ​ជាង​មុន ដោយ​វា​ជា​រឿង​ធម្មតា​ហើយ​ក្នុង​វិស័យ​បាល់ទាត់ ពោល​គឺ​នៅ LaLiga នេះ​ផ្ទាល់​គ្រប់​ការ​ប្រកួត​សុទ្ធ​តែ​លំបាក ហើយ​ក្នុង​ការ​ដែល​ចង់​ឈ្នះ LaLiga អ្នក​ត្រូវ​លេង​ឲ្យ​ល្អ​គ្រប់​ការ​ប្រកួត​ទាំង​អស់”។

កីឡាករ​ប្រេស៊ីល​បន្ថែម៖ “យើង​ត្រូវ​បន្ត​ខិតខំ​លេង​ឲ្យ​បាន​ល្អ​ថែម​ទៀត ប៉ុន្តែ​នេះ​វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​ខកខាន​ការ​លើក​ពាន​រង្វាន់​ក្នុង​លីគ ​តែ​យើង​នឹង​មើល​ប្រកួត​បន្ទាប់​ទៀត​ពេល​ប៉ះ Eibar”៕

ប្រភព៖ BeSoccer​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT