ខ្សែបម្រើ Bernardo Silva បានបញ្ជាក់ថាទម្រង់លេងរបស់ក្រុម Manchester City របស់លោក ទល់ក្រុម Manchester United កាលពីយប់មិញនេះ ពិតជាទទួលយកមិនបានមែន លេងមិនល្អឡើយ។
ក្រុម Man City បានចាញ់ក្រុម Man Utd ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។ សម្រាប់ការប្រកួតនេះដែរ កីឡាករ Bernardo របស់ក្រុមមេឃខៀវ បាននិយាយថាសមាជិកក្រុមរបស់ខ្លួនលេងមិនល្អនោះទេ។ ពួកគេមិនទាន់យល់ចិត្តគ្នា និងលេងដោយគ្មានកម្លាំងទាល់តែសោះ។ ក្រុម Man City បានតែគ្រប់គ្រងបាល់ប៉ុណ្ណោះ ប៉ុន្តែមិនមានឱកាសដើម្បីបញ្ចប់ទីសម្រេចឡើយ។
ដោយឡែកសម្រាប់លោក Pep វិញ ដែលជាអ្នកចាត់ការមើលឃើញថាក្រុមលេងពីក្រោមទៅបានយ៉ាងល្អ ប៉ុន្តែពិបាកក្នុងការបញ្ចប់ទី។ Man City អាចគ្រប់គ្រងបាល់លើស៧០% ប៉ុន្តែស៊ុតចំគោលដៅត្រឹមតែ៤ដងប៉ុណ្ណោះ៕ប្រភព៖ Gaol