ជំនួប Juventus ​និង AC Milan ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia ​ត្រូវ​ផ្អាក​សិន​

​ការ​ប្រកួត​ពាន​រង្វាន់ Coppa Italia ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Juventus ​និង AC Milan ​ត្រូវ​បាន​ផ្អាក​សិន​ហើយ ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ Covid-19 ​។

​ព្រឹត្តិការណ៍​កីឡា​នៅ​អ៊ីតាលី ​៣​តំបន់​ត្រូវ​បាន​ផ្អាក ​រួម​មាន Lombardy . Veneto ​និង Romagna ​ខណៈ​ដែល​២​ខេត្ត​ទៀត ​រួម​ទាំង​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​ផង​ដែរ ក៏​ត្រូវ​បាន​ពិចារណា​ផ្អាក ឬ​លេង​ដោយ​បិទ​ទ្វា​ផង​ដែរ។ ការធ្វើ​បែប​នេះ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ Corona ​នៅ​ប្រទេស​អ៊ីតាលី ​ត្បិត​អី​បច្ចុប្បន្ន​កំពុង​រីក​រាលដាល​ខ្លាំង​ស្រាប់។

​ក្នុង​នោះ​ដែរ ជំនួប​របស់ Juventus ​និង AC Milan ​ក្នុង​ពាន​រង្វាន់ Coppa Italia ​ក៏​ត្រូវ​បាន​ផ្អាក​ហើយ​ដែរ ​ដោយ​ការ​ប្រកាស​ទើប​ធ្វើ​ឡើង​នៅ​យប់មិញ​នេះ​ទេ ពោល​គឺ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​២៤​ម៉ោង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT