ជំនួប Man City/Arsenal ដែល​លើក​ពេល កំណត់​មក​លេង​នៅ​ថ្ងៃ​មួយ​នេះ​វិញ

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ក្លឹប​មេឃ​ខៀវ Man City តាម​ថា​ត្រូវ​តតាំង Arsenal ប៉ុន្តែ​បែរ​ជា​ត្រូវ​លើក​ពេល ដោយ​កាល​នោះ​ City ជាប់​តតាំង Aston Villa នៅ EFL Cup។

ប៉ុន្តែ​ឥឡូវ​នេះ​មាន​ការ​សម្រេច​នៅ​កាលបរិច្ឆេទ​ថ្មី​មួយ​ហើយ ពោល​ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១១ មិនា​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​វិញ។

Man City នឹង​បើក​កីឡដ្ឋាន Etihad ស្វាគមន៍​កាំភ្លើង​ធំ Arsenal នា​ជំនួប​ក្របខ័ណ្ឌ Premier League នា​ព្រឹក​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១២ ​មិនា ម៉ោង​នៅ​កម្ពុជា។ បន្ត​ពី​នោះ Arsenal ក៏​នឹង​មាន​ការងារ​ធ្ងន់​នៅ​ចុង​សប្តាហ៍​ដដែល​ដែល​ត្រូវ​ជួប Man Utd នៅ​ថ្ងៃ​អាទិត្យ។

រំឭក​ថា​វា​នឹង​ក្លាយ​ជា​ការ​វិល​ត្រលប់​ជា​លើក​ដំបូង​របស់​លោក Mikel Arteta ដែល​ជា​អតីត​ដៃ​ស្តាំ​របស់​ Pep និង​ជា​អ្នកចាត់ការ​បច្ចុប្បន្ន​របស់​កាំភ្លើង​ធំ​ក្នុង​ការ​សាក​សមត្ថភាព​គ្នា នាម​ជា​គូ​ប្រជែង​លើ​ទីលាន​វិញ​ម្តង៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT