ខ្សែការពារសំខាន់ Laporte បានរងរបួសជាថ្មីម្ដងទៀត កាលពីលេងជើងទី១ទល់ក្រុម Real Madrid ហើយអាចនឹងមិនបានលេងនៅជើងទី២ទៀត។
Laporte បានរងរបួសជង្គង់ទើបត្រលប់ពីការព្យាបាលរបួសដល់ទៅ៥ខែឯណោះ។ យ៉ាងណាមិញ ត្រលប់មកវិញនេះ មិនបានប៉ុន្មានផង រូបគេក៏បានរងរបួសជាថ្មីម្ដងទៀត កាលប៉ះក្រុម Real Madrid ។ របួសសរសៃពួរនេះ គេមិនទាន់អាចកំណត់បានថានឹងសម្រាកប៉ុន្មានសប្ដាហ៍នោះទេ ប៉ុន្តែអាចនឹងមិនជាទាន់ពេលវេលាដើម្បីប្រកួតទល់ក្រុម Real Madrid នៅជើងទី២ ថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ខាងមុខនោះទេ។
កីឡាករវ័យ២៥ឆ្នាំខាងលើនេះ ជាតួអង្គសំខាន់សម្រាប់តំបន់ការពាររបស់លោក Pep។ ការអវត្តមានរបស់រូបគេ បានធ្វើឱ្យក្រុម Man City តែងរបូតគ្រាប់បាល់ និងបាត់បង់ឱកាសប្រជែងពានរង្វាន់លីគកំពូលអង់គ្លេសទៅហើយ៕ប្រភព៖ Goal