កីឡាករ Ludogorets ​ទាំង​អស់ ពាក់​ម៉ាស​ការពារ ​ពេល​ទៅ​ប្រកួត​នៅ​អ៊ីតាលី​

​ក្រុម Ludogorets  ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​អ៊ីតាលី ដើម្បី​ប្រកួត​ជាមួយ​ក្រុម Inter Milan ​ក្នុង​ពាន​រង្វាន់ Europa League ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ។ ​

ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​អ៊ីតាលី​នេះ​ដែរ ​សមាជិក​ក្រុម Ludogorets ​ទាំង​អស់ ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ការពារ​ខ្លួន ព្រោះ​ខ្លាច​ឆ្លង​មេរោគ Corona ​ឬ Covid-19 ​ដែល​កំពុង​រីករាល​ដាល​ខ្លាំង​នៅ​ប្រទេស​អ៊ីតាលី។ ​ចំពោះ​ការ​ពាក់​ម៉ាស់​នេះ ​ត្រូវ​បាន​គ្រូ​បង្វឹក​កាយ​សម្បទា​របស់​ក្រុម Ludogorets ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ត្បិត​អី​លោក​មិន​ដែល​ឃើញ​កីឡាករ​ពាក់​ម៉ាស់​គ្រប់​ពេល​វេលា​បែប​នេះ​ឡើយ ​ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​កម្លាំង​របស់​កីឡាករ​ផង​ដែរ។

​រំលឹក​ថា​នៅ​អ៊ីតាលី ​មាន​ករណី​ផ្ទុះ​មេរោគ Corona ​ខ្លាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស​។ ​ការ​ប្រកួត​ជា​ច្រើន​ក្នុង​លីគ​តម្រូវ​ឱ្យ​លេង​បិទ​ទ្វា ​ព្រោះ​ចំនួន​អ្នក​ផ្ទុក​ឡើង​ដល់​៤០០​នាក់​ហើយ ​និង​ស្លាប់​ជាង​១០​នាក់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT