Lampard ​ត្រៀម​លក់​កីឡាករ​៨​នាក់​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​

​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​ត្រៀម​លក់​កីឡាករ​ចេញ​ដល់​ទៅ​៨​នាក់​ឯ​ណោះ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ក្រោយ​ពី​ពួកគេ​លេង​មិន​បាន​ល្អ ​ដូច​អ្វី​ដែល​លោក​ត្រូវ​ការ​។

​ក្រុម Chelsea ​ទើប​តែ​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ៣-០ ​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​ម្សិលមិញ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១។ ​បរាជ័យ​នេះ ​ត្រូវ​បាន​លោក Lampard ​ប្រាប់​ទៅ​កីឡាករ​គ្រប់​គ្នា​ថា ជា​មេរៀន​ល្អ​មួយ​សម្រាប់​ក្រុម ​នៅ​ពេល​ប៉ះ​ក្រុម​ខ្លាំង ​ត្រូវ​លេង​របៀប​ណា។

​មួយ​វិញ​ទៀត ​អ្នក​ចាត់ការ​ខាង​លើ​ក៏​បាន​បង្ហើប​ពី​គម្រោង​របស់​លោក​សម្រាប់​ការ​រុះរើ​ក្រុម​តោ​ខៀវ​នៅ​រដូវ​ក្ដៅ​ផង​ដែរ។ ​មាន​កីឡាករ​រហូត​ដល់​៨​នាក់ អាច​នឹង​ត្រូវ​ចាកចេញ​ពី​ក្រុម ដើម្បី​ទុក​កន្លែង​សម្រាប់​កីឡាករ​ថ្មី។ ​កីឡាករ​ទាំង​៨​នាក់​នោះ ​អាច​ជា Kepa Arrizabalaga ,  Ross Barkley , Jorginho , Marcos Alonso , Emerson ,  Kurt Zouma, Willian ​និង​ Pedro ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT