ការប្រកួតព្រឹត្តិការអូឡាំពិក នៅប្រទេសជប៉ុន នៅពាក់កណ្ដាលឆ្នាំនេះ នឹងត្រូវរំសាយឬលើកពេល ប្រសិនបើមិនអាចគ្រប់គ្រងការឆ្លងមេរោគ Corona បានទេ។
សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ( IOC ) បានបញ្ជាក់ថាការរីករាលដាលរបស់មេរោគ Corona នៅទូទាំងពិភពលោក នៅមិនទាន់អាចគ្រប់គ្រងបាននោះទេ។ បើទោះជានៅចិន មានចំនួនអ្នកឆ្លងថយចុះក៏ដោយ ក៏នៅបណ្ដាប្រទេសដទៃទៀត ហាក់ដូចជាមានការកើនឡើងនៃចំនួនអ្នកផ្ទុកទៅវិញ។ ជាក់ស្ដែងប្រទេសមួយចំនួន ដែលមិនធ្លាប់មានការឆ្លងមេរោគ ក៏ស្រាប់តែរកឃើញករណីដំបូងដែរនៅដើមសប្ដាហ៍នេះ។
ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ខាងមុខ ក៏មានករណីឆ្លងច្រើននាក់និងមានដល់ស្លាប់ផងដែរ។ ដូច្នេះហើយ ប្រសិនបើនៅមិនទាន់មានការគ្រប់គ្រងការឆ្លងមេរោគបានទាន់ពេលវេលាទេ នោះព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំនេះ អាចនឹងត្រូវពន្យាពេល ឬរំសាយហើយ៕ប្រភព៖ Theguardian