Pep ​៖​អ្វី​ដែល Zidane ​បាន​ធ្វើ ឈ្នះ UCL ​៣​ឆ្នាំ​ជាប់​គ្នា គឺ​គ្មាន​អ្នក​ណា​អាច​ធ្វើ​បាន​ដូច​ទេ​

​លោក Pep Guardiola  ​បាន​បញ្ជាក់​ថា​អ្វី​ដែល Zidane ​បាន​ធ្វើ​កន្លង​មក នឹង​គ្មាន​អ្នក​ចាត់ការ​ណា​ម្នាក់​អាច​ធ្វើ​បាន​ដូច​នោះ​ទេ ​ដែល​អាច​ឈ្នះ UEFA Champions League ​បាន​៣​ឆ្នាំ​ជាប់​គ្នា​។

ក្រុម Real Madrid នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ ស្វាគមន៍​ក្រុម​ភ្ញៀវ ​Manchester City ក្នុង​ការ​ប្រកួត​ជើង​ទី១​ពាន​រង្វាន់​ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Pep ​បាន​និយាយ​ថា​ខ្លួន​មាន​រឿង​រ៉ាវ​ជា​ច្រើន​ណាស់​នៅ​កីឡដ្ឋាន​មួយ​នេះ ត្បិត​អី​តាំង​ពី​ដឹក​នាំ​ក្រុម Barcelona ​និង Bayern Munich ​ម្ល៉េះ។

អ្នក​ចាត់ការ​ល្បី​ឈ្មោះ​នៅ​អង់គ្លេស​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​លោក Zidane ​ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម Real Madrid ​បច្ចុប្បន្ន​នេះ គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​ធ្វើ​ឱ្យ​បាល់ទាត់​កាន់​តែ​ល្អ​មើល​១​កម្រិត​ទៀត។ ​បុរស​សញ្ជាតិ​បារាំង ​ទើប​តែ​ដឹក​នាំ​ក្រុម​ដំបូង​នៅ Real Madrid ​ហើយ​ប្រើ​ពេល​៣​ឆ្នាំ ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​៣​ដង​ដែរ​នោះ គឺ​នឹង​គ្មាន​នរណា​ម្នាក់​នៅ​ពេល​ខាង​មុខ អាច​បំបែក​កំណត់ត្រា​នេះ​បាន​ឡើយ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT