នៅព្រឹត្តិការណ៍ UEFA Champions League កាលពីយប់មិញ ក្លឹប Bayern Munich បានលុតតោខៀវ Chelsea ក្នុងទឹកដី Stamford Bridge នាលទ្ធផល ០-៣ ហើយបន្សល់ស្លាកស្នាមឈឺចាប់នៅកាតក្រហមមួយថែមទៀតដល់ខ្សែការពាររបស់ម្ចាស់ផ្ទះ។
Serge Gnabry ដែលធ្លាប់តែលេចធ្លោកន្លងមកនៅ UCL ពេលនេះមកក្រឡុកសារជាថ្មី ក្រោយរកបាន ២ គ្រាប់នៅចន្លោះនាទី ៥១ និង ៥៤ ហើយបន្ថែមគ្រាប់បាល់ទី ៣ នៅនាទី ៧៦ ដោយកីឡាករ Robert Lewandowski។
នៅនាទី ៨៣ ខ្សែការពាររបស់ម្ចាស់ផ្ទះ Marcos Alonso បានទទួលកាតក្រហម ញាំងឲ្យប្រកួតក្រោយក្នុងដីរបស់ Bayern គឺមិនមានវត្តមានបុរសសញ្ជាតិអេស្ប៉ាញរូបនេះឡើយ៕
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=hIQXJ0R8fQ8