Ronaldo ​បាន​បដិសេធ ​ផ្លាស់​ទៅ​ចិន ​ដែល​ទទួល​បាន​១៧៧​លាន​ផោន

Cristiano Ronaldo ​បាន​បដិសេធ​សំណើ​របស់​ក្លឹប​ចិន ​ដែល​ចង់​បាន​រូប​គេ ​ដោយ​ឱ្យ​ប្រាក់​ឈ្នួល​ដល់​ទៅ​១៧៧​លាន​ផោន ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ។

ក្រោយ​ពី​ចប់​រដូវ​កាល​ជាមួយ​ក្រុម Real Madrid ​មក ​កីឡាករ Ronaldo ​កំពុង​តែ​ត្រូវ​ក្លឹប​ជា​ច្រើន​ទាក់ទង​ទិញ​យក។ ដោយ​ក្នុង​នោះ Juventus ​ជា​បេក្ខភាព​ទី​១ ​ខណៈ​ដែល​ក្លឹប​នៅ​ចិន ​ជា​បេក្ខភាព​ទី​២។ យ៉ាងណាមិញ ​ខ្សែ​ប្រយុទ្ធ​កំពូល​រូប​នេះ ​បាន​បដិសេធ​សំណើ​ទៅ​ចិន​មួយ​ទៅ​ហើយ បើ​ទោះ​ជា​ផ្ដល់​លក្ខខណ្ឌ​ខ្ពស់​យ៉ាង​ណា​ក្ដី។ ​លក្ខខណ្ឌ​ដែល​ចិន​ផ្ដល់​ឱ្យ​នោះ គឺ Ronaldo ​ទទួល​បាន​១៧៧​លាន​ផោន ​ក្នុង​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​នៅ​ទឹក​ដី​អាស៊ី​នេះ។ លើស​ពី​នេះ​ទៅ​ទៀត ​នឹង​មាន​ការ​ធ្វើ​ជំនួញ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

ដូច្នេះ​ហើយ បច្ចុប្បន្ន​នេះ​មាន​តែ Juventus ​មួយ​គត់​ដែល ​Ronaldo ​មិន​ទាន់​ចេញ​មុខ​បដិសេធ​នៅ​ឡើយ។ ស្រប​ពេល​កាសែត​នៅ​អ៊ីតាលី​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា អតីត​កីឡាករ Man Utd ​រូប​នេះ​នឹង​មក​លេង​ឱ្យ​ក្លឹប Juventus ​ហើយ​ហាង​លក់​សំលៀក​បំពាក់​ជា​ច្រើន បាន​បោះពុម្ព​អាវ​របស់ ​ប្រធាន​​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​រូច​ហើយ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT