Bruno ​ស៊ុត​១​គ្រាប់​យប់មិញ ទទួល​បាន​ការ​សរសើរ​ខ្លាំង​ពី​អ្នក​គាំទ្រ​

ខ្សែ​បម្រើ Bruno Fernandes ​រក​បាន​១​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Manchester United ​យក​ឈ្នះ​លើ​ក្រុម Watford ​៣-០។

ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម​បិសាច​ក្រហម​លេង​បាន​ល្អ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​​ខ្លាំង ជា​ពិសេស​គឺ​កីឡាករ Bruno ​តែ​ម្ដង។ ​រូបគេ​តែងតែ​បង្កើត​ឱកាស​ឱ្យ​មិត្ត​រួម​ក្រុម​ជា​និច្ច ​ហើយ​ក៏​អាច​រក​បាន​១​គ្រាប់​ដោយ​បាល់​ប៉េណាល់ទី  និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់​ផង​ដែរ។

​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ថា ​ក្រុម Man Utd ​ទិញ​បាន Bruno ​នេះ​គឺ​ជា​គ្រាប់​ពេជ្រ ​និង​ជា​កីឡាករ​សក្ដិសម​សម្រាប់​ក្រុម​ខ្លាំង​មែនទែន។ រូបគេ​យល់​ច្បាស់​ពី​ការ​ចែក​បាល់ ​និង​បង្កើត​ឱកាស​ជា​ច្រើន​សម្រាប់​តំបន់​ខាង​លើ។ ​ការ​ប្រជែង​យក Top4 ​របស់​បិសាច​ក្រហម​ក៏​មាន​សង្ឃឹម​ឡើង​វិញ​ផង​ដែរ។

ការ​ទទួល​បាន​៣​ពិន្ទុ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ Man Utd ​ឡើង​ឈរ​លេខ​៥​ក្នុង​តារាង Premier League ​ដោយ​ចាញ់​ក្រុម​លេខ​៤ Chelsea ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​ការ​ប្រកួត​២៧​ប្រកួត​មក​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT