Ramos ​សង្ស័យ​អាជ្ញាកណ្ដាល​ស្អប់​ខ្លួន ទើប​​តាម​ចាប់​កំហុស​រហូត​

ខ្សែ​ការពារ​ Sergio Ramos ​មាន​អារម្មណ៍​ថា​អាជ្ញាកណ្ដល​តាម​តែ​ចាប់​កំហុស​ខ្លួន​និង​ក្រុម Real Madrid ​ជា​និច្ច ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Levante ​កាល​ពី​យប់មិញ។​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Levante ​១-០ កាល​ពី​យប់មិញ ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​កំពូល​តារាង La Liga ​ទៅ​ហើយ។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​គេ​សង្កេត​ឃើញ​មាន​បាល់​ប៉ះ​ដៃ​២​ដង​ថែម​ទៀត ប៉ុន្តែ​អាជ្ញាកណ្ដាល​មិន​បាន​ផ្ដល់​ឱ្យ​ទៅ​ក្រុម​របស់​លោក Zidane ​ឡើយ។

Ramos ​ដែល​ជា​ប្រធាន​ក្រុម​របស់ Real Madrid ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​ពី​អាជ្ញាកណ្ដាល​កាត់​ក្ដី​ទេ ប៉ុន្តែ​ពេល​ខ្លះ​ពួកគេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ទ្រាំ​មិន​បាន។ ថ្ងៃ​នេះ មាន​បាល់​ប៉ះ​ដៃ​២​ដង ប៉ុន្តែ​ពួកគេ​មិន​បាន​ផ្ដល់​ឱ្យ​យើង​ទេ។ ​ខ្ញុំ​បាន​សួរ​ទៅ​គាតា់ ​ប្រសិន​បើ​គាត់​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ជាមួយ​ខ្ញុំ។ បើ​គាត់​មាន​មែន ​សូម​និយាយ​វា​មក ដើម្បី​យើង​អាច​ដោះស្រាយ​បាន”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT