ហេតុ​តែ​ស្រលាញ់! នៅ​ផ្ទះ​មើល​តែ​កូន​ Cristiano ឲ្យ​ Georgina ចាយ ១ ​ថ្ងៃ​ជាង ៣ ពាន់​ដុល្លារ

ទន្ទឹម​នឹង​ប្រាក់​ឈ្នួល​ខ្ពស់​ដែល Cristiano Ronaldo ទទួល​បាន​ពី​ក្លឹប Juventus ដែល​ប្រមាណ ២៨ លាន​ផោន​ក្នុង​មួយ​ឆ្នាំ ការ​ចំណាយ​ប្រចាំ​ថ្ងៃ​និង​ជា​ពិសេស​គឺ​ការ​ផ្គត់ផ្គង់​ដល់​គូ​ដណ្តឹង​របស់​ខ្លួន​ Georgina Rodriguez ក៏​កីឡាករ​ព័រទុយហ្គាល់​ហ៊ាន​ចាយ​លើសលប់​ផង​ដែរ។

ដោយ​សារ​តែ​ក្តី​ស្រលាញ់ និង​ការ​ចេះ​គោរព​ម្តាយ​របស់ Ronaldo កីឡាករ​វ័យ ៣៥ ឆ្នាំ បាន​ផ្តល់​ប្រាក់​ចំណាយ​ដល់ Georgina ​ប្រមាណ ៨០ ០០០ ផោន​ឬ​ខ្ទង់ ១០០ ០០០ ដុល្លារ​ក្នុង​មួយ​ខែៗ​សម្រាប់​ការ​រស់​នៅ​បែប High Class ដល់​គូ​ស្នេហ៍​របស់​ខ្លួន។ ទំហំ​ប្រាក់​នេះ​សោត​បើ​យើង​គិត​ជា​មធ្យម​គឺ Georgina អាច​ចាយ​បាន​ជាង​ ៣ ពាន់​ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​ថ្ងៃ។

គួរ​បញ្ជាក់​ថា​តាម​របាយការណ៍​ចុង​ក្រោយ​សម្រាប់​ឆ្នាំ ២០១៩ Cristiano Ronaldo បាន​ឈរ​នៅ​លេខ ៦ ​បញ្ជី​អត្តពលិក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ដាច់​គេ​ក្នុង​លោក ដោយ​មាន​ដល់​ទៅ ១០៩ លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។

ក្រៅ​ពី​អាជីព​បាល់ទាត់ តារា​ឆ្នើម​មាន​ដើម​កំណើត​នៅ​ប្រទេស​ព័រទុយហ្គាល់​រូប​នេះ​ក៏​ទទួល​បាន​ចំណូល​ពី​ជំនួញ​ផ្សេងៗ​ទៀត គួប​ផ្សំ​នឹង​ការ​ទទួល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ឈរ​ឈ្មោះ​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ស្លាក​យីហោ​ (Brand Ambassador) ល្បី​ឈ្មោះ​ជា​ច្រើន​ក្នុង​លោក៕ ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT