Haaland បរិភោគ​តែ​អាហារ​មួយ​មុខ​នេះ​គត់ ព្រោះ​ចង់​រឹងមាំ​ដូច Cristiano Ronaldo

Erling Haaland ជា​យុវជន​កំពុង​ឡើង​កូដ​ខ្លាំង​នៅ​តំបន់​អឺរ៉ុប ដោយ​នា​រដូវ​កាល ២០១៩/២០ នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ក្លឹប​ថ្មី​ចាស់​រូប​គេ​រក​បាន ៣៩ គ្រាប់​សរុប​ហើយ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ ១០ គ្រាប់​នៅ UEFA Champions League ផង​ដែរ។

ថ្លែង​ចេញ​ពី​ឪពុក​បង្កើត​របស់​យុវជន​សញ្ជាតិ​ន័រវេស​រូប​នេះ គឺ​លោក Alfie Haaland ដែល​ជា​អតីត​កីឡាករ​បាល់ទាត់​ជើង​ចាស់​មួយ​រូប​នៅ​ក្លឹប Manchester City និង Leeds បាន​ទម្លាយ​ថា​កូន​របស់​ខ្លួន​បាន​អនុវត្ត​តាម​ទម្លាប់​របស់ Cristiano Ronaldo លើ​ការ​បរិភោគ​អាហារ។

លោក​បាន​ប្រាប់ ESPN៖ “Erling គេ​បាន​ចាកចេញ​ពី​ផ្ទះ​តាំង​ពី​អាយុ ១៦ ឆ្នាំ​ផ្លាស់​ទៅ Molde ហើយ​គេ​មាន​ទេពកោសល្យ​អាជីព​ច្រើន​ជាង​ខ្ញុំ​ទៅ​ទៀត ដោយ​គេ​ត្រូវ​បាន Patrice Evra ប្រាប់​អំពី​របៀបរបប​នៃ​ការ​បរិភោគ​អាហារ​របស់ Cristiano ដែល​មាន​តែ​ត្រី​ម្យ៉ាង​គត់”។

លោក​បន្ថែម៖ “Erling ពេល​នេះ​គេ​ព្យាយាម​ធ្វើ​រឿង​ដូច​គ្នា​ទៅ​នឹង Ronaldo ព្រោះ​ Ronaldo មាន​អាយុ ៣៤ ឆ្នាំ​ហើយ​តែ​នៅ​ឈរ​កំពូល​ដដែល បែប​នេះ​វា​បង្ហាញ​អំពី​តម្លៃ​ដែល​យើង​ធ្វើ​រឿង​ត្រឹមត្រូវ​មួយ”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT