អស់​ពី Ronaldo ទៅ បាន​បង​ធំ Ramos យើង ១២ ជើង​បាល់​ប៉េណាល់ទី​ចូល​ទាំង ១២ ជើង

បន្ទាប់​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo អ្នក​ស្នង​ការ​ស៊ុត​បាល់​ប៉េណាល់ទី ១១ ម៉ែត្រ​ឲ្យ​ក្លឹប Real Madrid បាន​ធ្លាក់​មក​លើ​កីឡាករ Sergio Ramos ដែល​លេង​នៅ​តំណែង​ខ្សែ​ការពារ។

នៅ​ប្រកួត​ទល់ Celta Vigo ស្មើ ២-២ កន្លង​ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ក៏​បាន​បំប៉ោង​សំណាញ់​ទី​តាម​រយៈ​បាល់​ ១១ ម៉ែត្រ​មួយ​គ្រាប់​ទៀត​ផង​ដែរ ហើយ​នេះ​ជា​គ្រាប់​បាល់​ទី ១២ ហើយ​សម្រាប់ Ramos ក្នុង​ការ​ស៊ុត​បាល់​ពិន័យ ចាប់​តាំង​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo។

១២ លើក​នៃ​ការ​ស៊ុត​របស់ Ramos គឺ​ស៊ុត​ចូល​ទាំង​អស់ ដោយ​រាប់​ ៨ លើក​នា​រដូវ​កាល​ចាស់ ២០១៨/១៩ ដែល​ក្នុង​នោះ​ក៏​មាន ២ នៅ Copa del Rey និង ១ ផ្សេង​ទៀត​នៅ Supercopa de Espana៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT