Barcelona ​ឈ្នះ​មែន ប៉ុន្តែ​បាត់​ខ្សែ​ការពារ​ម្នាក់​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Gatafe ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត La Liga ​កាល​ពី​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ពួកគេ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Real Madrid ​ដែរ​។

​ត្បិត​តែ​ទទួល​បាន​ជ័យជម្នះ​មែន ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ក្រុម Barcelona ​នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​ខ្លាំង​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ជាក់​ស្ដែង ​ពួកគេ​ពិបាក​ក្នុង​ការ​រក​គ្រាប់ ​និង​តំបន់​ការពារ​ក៏​នៅ​មាន​បញ្ហា​ច្រើន​ដែរ។ ​អ្វី​ដែល​កាន់​តែ​ពិបាក​សម្រាប់​ក្រុម​នេះ​ទៀត​នោះ គឺ​ខ្សែ​ការពារ Jordi Alba ​ដែល​បាន​រង​របួស​ទៀត​នៅ​យប់មិញ។ ​កីឡាករ​រូប​នេះ ​របួស​៣​លើក​មក​ហើយ​នា​រដូវ​កាល​នេះ​។

លោក Setien ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម​របស់​លោក​ដដែល បើ​ទោះ​ជា​ប៉ុន្មាន​ប្រកួត​មក​នេះ ​ពួកគេ​នៅ​មិន​ទាន់​រក​ឃើញ​ទម្រង់​លេង​ដែល​រឹងមាំ​មួយ​ក៏​ដោយ។ បច្ចុប្បន្ន​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​មាន​ពិន្ទុ​ស្មើ​ក្រុម Real Madrid ​មែន ប៉ុន្តែ​ក្រុម​អធិរាជ​ស ​មាន​១​ប្រកួត​ក្នុង​ដៃ​ទៀត៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT