Juventus ​ចង់​បាន​លោក Pep ​មក​ដឹក​នាំ​ក្រុម ​ក្រោយ​ពី​លោក Sarri ​ធ្វើ​មិន​បាន​ល្អ​

​ក្រុម Juventus ​ចង់​បាន​លោក Pep Guardiola ​មក​ដឹក​នាំ​ក្រុម ជំនួស​តំណែង​របស់​លោក Sarri ​ដែល​ធ្វើ​មិន​បាន​ល្អ​ប៉ុន្មាន​ទេ​នា​រដូវ​កាល​នេះ​។

ក្រុម Juventus ​ដែល​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​លើ​លោក Cristiano Ronaldo ​រក​គ្រាប់​បាល់​បាន​១០​ប្រកួត​ជាប់​គ្នា​មក​ហើយ​នោះ ​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង​លីគ​កំពូល​អ៊ីតាលី។ ​ដោយ​ត្បិត​តែ Ronaldo ​តែង​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​បាន​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​របូត​គ្រាប់​បាល់​ជា​និច្ច។ ការ​ដឹក​នាំ​ក្រុម​មិន​សូវ​បាន​ល្អ​របស់​លោក Sarri ​នេះ​ហើយ ទើប​បាន​ជា​មាន​មតិ​ជា​ច្រើន​អះអាង​ថា​ក្រុម Juventus ​ចង់​បាន​អ្នក​ចាត់ការ​ថ្មី​មក​ហើយ។

​ប្រភព​នៅ​អ៊ីតាលី​បាន​បន្ថែម​ទៀត​ថា​ម្នាក់​ដែល​ក្រុម​សេះ​បង្កង់​ចង់​បាន​នោះ​គឺ​លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​។ ​លោក Pep ​បច្ចុប្បន្ន​ក៏​ដឹក​នាំ​ក្រុម​មេឃ​ខៀវ​មិន​បាន​ល្អ​ដែរ ដោយ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Liverpool ​ច្រើន​ពិន្ទុ​មែនទែន។ ការ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម Juventus ​គិត​ថា​ប្រសិន​បើ​ពួកគេ​ផ្ដល់​លក្ខខណ្ឌ​ល្អ​មួយ ​នោះ​នឹង​អាច​យក Pep ​បាន​មិន​ខាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT