Zlatan ឆ្មក់​បាន​កំណត់ត្រា​ប្រវត្តិសាស្រ្ត​មួយ ក្រោយ​ស៊ុត​ឲ្យ AC នៅ​ជំនួប Milan Derby យប់មិញ

Zlatan Ibrahimovic ដែល​លេង​នៅ​ប្រយុទ្ធ​ជួរ​មុខ​របស់​ក្លឹប AC Milan កាល​ពី​ជំនួប Milan Derby នៅ​យប់​មិញ ក៏​រូប​គេ​មាន​ចំណែក​រក​បាន​មួយ​គ្រាប់​ឲ្យ​ក្លឹប AC ផង​ដែរ បើ​ទោះ​បី​លទ្ធផល​បញ្ចប់​ត្រូវ​បរាជ័យ ៤-២ ក្រោម​ថ្វី​ជើង​ម្ចាស់​ដី San Siro។

Zlatan រក​បាន​គ្រាប់​បាល់​នៅ​អំឡុង​នាទី​បិទ​តង់​ទី​មួយ ហើយ​គ្រាប់​បាល់​នេះ​សោត​គឺ​រុញ​ឈ្មោះ Zlatan ឡើង​ឈរ​នៅ​កំពូល​នាម​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​នៅ​ជំនួប Milan Derby ក្នុង​ប្រវត្តិសាស្រ្ត​ក្របខ័ណ្ឌ Serie A។

គ្រាប់​បាល់​កើត​ឡើង​នោះ ជួន​ពេល​ដែល Zlatan មាន​អាយុ ៣៨ ឆ្នាំ និង ១២៩ ​ថ្ងៃ ​ផ្តួល​អ្នក​ចាស់​ Liedholm កន្លង​ទៅ​មាន​អាយុ ៣៨ ឆ្នាំ និង ៤៣ ​ថ្ងៃ ហើយ Inzaghi ធ្លាប់​ធ្វើ​បាន​នៅ​អាយុ ៣៤ ឆ្នាំ ២៦៨ ​ថ្ងៃ៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT