លឺ Messi រកាំរកូស​ជាមួយ​ប្រធាន​ជាន់​ខ្ពស់ Barce ភ្លាម ក្លឹប​នៅ​អង់គ្លេស​មួយ​ហាក់​មាន​សង្ឃឹម​ភ្លែត

ទន្ទឹម​នឹង​ស្ថានភាព​មិន​ចុះ​សម្រុង​រវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​លោក Eric Abidal របស់​ក្លឹប Barcelona ជាមួយ​នឹង​កីឡាករ Lionel Messi ក៏​រុញ​ឲ្យ​ភាគរយ​នៃ​ក្តី​សង្ឃឹម​របស់​ក្លឹប Manchester City ហាក់​ផ្ទុះ​ខ្លាំង​ឡើង​នៅ​ពេល​នេះ។ នេះ​បើ​តាម​សារព័ត៌មាន ESPN បាន​ចុះ​ផ្សាយ។

កីឡាករ​អាហ្សង់ទីន​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ ព្រោះ​ជា​គោលការណ៍​ក្នុង​កិច្ចព្រមព្រៀង​ដែល​រូប​គេ​អាច​ដើរ​ចេញ​មុន​បញ្ចប់​រដូវ​កាល ២០២១ នៅ​ឆ្នាំ​ណាៗ​បាន​ទាំង​អស់។

កន្លង​ទៅ Abidal ធ្លាប់​បោះ​សម្តី​ថា​ដោយ​សារ​កីឡាករ​របស់ Barcelona មិន​ផ្តល់​គ្រប់​យ៉ាង​អស់​ពី​ចិត្ត​ដល់ Valverde ទើប​មាន​រឿងរ៉ាវ​បណ្តេញ​គ្រូ​បង្វឹក​ចោល តែ​ Messi ឆ្លើយ​មក​វិញ​ថា​នាយក​ផ្នែក​កីឡា​ផ្ទាល់ [លោក Abidal] ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​រឿងរ៉ាវ​ទាំង​នោះ​ដែរ ហើយ​បើ​និយាយ​ថា​កីឡាករ Barcelona គួរ​និយាយ​ឲ្យ​ចំៗ​ឈ្មោះ កុំ​ឲ្យ​គេ​ភ័ន្តច្រឡំ​មួយ​ក្រុម។

រំឭក​ថា​ Messi មាន​ទំនាក់ទំនង​ល្អ​ស្រាប់​ជាមួយ​លោក Pep Guardiola ហើយ​ប្រសិន​បុរស​វ័យ ៣២ ឆ្នាំ​ព្រម​ចាកចេញ​ពី​ទ្រនំ​កាន់​ឆ្នាំ Camp Nou ពិត​មែន នោះ​មាន​តែ City មួយ​ទេ​ហ៊ាន​ចាយ​លុយ​ធំ​ផ្តល់​ប្រាក់​ពលកម្ម ៥០ លាន​ផោន/ឆ្នាំ​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ៕

ប្រភព៖ Goal

  • លឺ Messi រកាំរកូស​ជាមួយ​ប្រធាន​ជាន់​ខ្ពស់ Barce ភ្លាម ក្លឹប​នៅ​អង់គ្លេស​មួយ​ហាក់​មាន​សង្ឃឹម​ភ្លែត