Theerasil Dangda ចុះ​កុងត្រា​ជាមួយក្លិប​លីគកំពូល​ជប៉ុន​២រដូវ​កាល

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ​កីឡាករ Teerasil Dangda បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប Shimizu S-Pulse នៃ​លីគកំពូល​ជប៉ុន​លើ​កិច្ចព្រមព្រៀង​រយៈ​ពេល​២​ឆ្នាំដែល​ជា​កុងត្រា​អចិន្ត្រៃយ៍ មិន​មែន​បែបខ្ចីជើង​នោះ​ទេ។

នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធវ័យ៣១ឆ្នាំ​រូបនេះ​ដែល​ទៅ​លេង​នៅ​លីគ​កំពូលជប៉ុនកាលពី​ឆ្នាំ​២០១៨​គឺ​ក្លិប Sanfrecce Hiroshima ក្នុង​លក្ខខណ្ឌខ្ចី​ជើងមួយរដូវ​កាល​ដែល​ជា​កន្លែង​រូប​គេបង្ហាញខ្លួន​បាន​៣២​ប្រកួត​រក​បាន​៦​គ្រាប់។ ទៅ​លេង​នៅ​ក្លិប​ជប៉ុន​លើក​ទី​២​នេះ​រូប​គេ​នឹង​ពាក់​អាវលេខ​២៣​ខណៈ​ក្លិបShimizu S-Pulse បញ្ចប់​ចំណាត់​ថ្នាក់​លេខ​១២​ក្នុង​តារាងលីគ​កំពូល​ជប៉ុន​កាល​ពី​រដូវ​កាល​មុន។

” ខ្ញុំពិត​ជា​រីករាយណាស់​ដែល​បាន​​មក​ចូល​រួម​ជាមួយ Shimizu S-Pulse។ ខ្ញុំ​មក​ទី​នេះគឺ​ដើម្បី Shizuoka​ដែល​ជិត​ភ្នំ Fuji។​កាល​ពពី​ឆ្នាំ​២០១៨​ខ្ញុំ​គិត​ថា​អ្នក​គាំទ្រ S-Pulse ពិត​ជា​ល្អ​ណាស់​ពេល​ដែល​ខញុំលេង​ត​ទល់​ជាមួយ​ក្រុមរបស់​ពួក​គេ។​ខ្ញុំនឹង​ផ្ដល់​គ្រប់​យ៉ាងតាម​ការ​ចង់​បាន​របស់​ក្រុម”។

“I’m very happy to be joining Shimizu S-Pulse,” he said in a statement released by the club. “I’m moved to be here i

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT